Obsidian Contest

Obsidian Contest Term & Condition

 

ល័ក្ខខ័ណ្ឌនៃកម្មវិធី "ការប្រកួតសម្រស់ និងសក់ស្អាត" នៅលើទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុនវី.អេច.ភី

1. រយៈពេលប្រកួតចាប់ពីថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2017 ដល់ថ្ងៃទី 27 ខែមករា ឆ្នាំ 2018, ប្រកាសលទ្ធផលថ្ងៃទី 31 មករា 2018

2. អ្នកចូលរួមប្រកួតជាវុយវ័យខ្មែរ នៅលីវ ភេទស្រី ដែលមានអាយុចាប់ពី 17 ឆ្នាំ ដល់ 27 ឆ្នាំ ចាប់ពីពេលនេះទៅហៅថា "អ្នកប្រកួត"

3. ព័ត៌មានលម្អិតនៃការប្រកួត:

             ជំហានទី 1: អ្នកចូលរួមប្រកួត ត្រូវថតរូប ឬជាវីឌីអូឃ្លីបខ្លីដែលជាប់ផលិតផលអប់ស៊ីឌាន ហើយផូសវានៅលើទំព័រហ្វេសបុក និង Instagram ផ្ទាល់ខ្លួនរបស់ពួកគេជាសាធារណៈ នឹងមានការ hashtag #Obsidian

             ជំហានទី 2: ផ្ញើរូបថត ឬជាវីឌីអូឃ្លីបរបស់ពួកគេ មកកាន់ Inbox ទំព័រហ្វេសបុកផ្លូវការ (www.facebook.com/vhp.cosmetic) នៅពេលដែលកម្មវិធីប្រកួតនេះកំពុងដំណើរការ។

             ជំហានទី 3: អ្នកចូលរួមប្រកួត ត្រូវចែករំលែករូបថត ឬវីឌីអូឃ្លីបរបស់ពួកគេ ដោយការស៊ែរ (Share) ថេក (Tag) មិនសិន (Mention) និងការផ្តល់មតិយោបល់ដ៏ទៃទៀត ដែលជួយពង្រីកការផ្សព្វផ្សាយអំពីការប្រកួតប្រជែងនេះ។

សម្គាល់:

ការដាក់សំណើរត្រូវតែគោរពតាមច្បាប់ និងបទបញ្ញត្តិរបស់ប្រទេសកម្ពុជា ហើយមិនត្រូវប្រមាថដល់ប្រពៃណីវប្បធម៌កម្ពុជា មិនត្រូវប៉ះពាល់ដល់នយោបាយ សាសនា ឬក៏អ្វីដែលមានភាពចម្រូងចម្រាសឡើយ។

4. លក្ខណៈវិនិច្ឆ័យរកអ្នកឈ្នះ:

             - 2 រង្វាន់ [ដំណើរកំសាន្តទៅប្រទេសម៉ាឡេ សាំងហ្គាពួរ, ផលិតផលអប់ស៊ីឌានប្រើពេញមួយឆ្នាំ និងអាចក្លាយជាបុគ្គលិកតំណាងផលិតផលក្រុមហ៊ុន]: សម្រាប់អ្នកប្រកួតដែលមានសម្រស់ និងសក់ស្រស់ស្អាតបំផុត ដែលត្រូវបានជ្រើសរើសដោយអ្នករៀបចំកម្មវិធី។ រាល់ការសំរេចចិត្ត / ការវិនិច្ឆ័យ របស់អ្នករៀបចំកម្មវិធីគឺជាការសំរេចចិត្តចុងក្រោយ។

             - 8 រង្វាន់ [ផលិតផលអប់ស៊ីឌានប្រើពេញមួយឆ្នាំ និងអាចក្លាយជាបុគ្គលិកតំណាងផលិតផលក្រុមហ៊ុន]:សម្រាប់អ្នកប្រកួតបន្ទាប់ ដែលមានសម្រស់ និងសក់ស្រស់ស្អាតបំផុត ដែលត្រូវបានជ្រើសរើសដោយអ្នករៀបចំកម្មវិធី។ រាល់ការសំរេចចិត្ត / ការវិនិច្ឆ័យ របស់អ្នករៀបចំកម្មវិធីគឺជាការសំរេចចិត្តចុងក្រោយ។

             - 10 រង្វាន់ [រង្វាន់លើកទឹកចិត្ត]: សម្រាប់អ្នកប្រកួតបន្ទាប់ ដែលមានសម្រស់ និងសក់ស្រស់ស្អាតបំផុត ដែលត្រូវបានជ្រើសរើសដោយអ្នករៀបចំកម្មវិធី។ រាល់ការសំរេចចិត្ត / ការវិនិច្ឆ័យ របស់អ្នករៀបចំកម្មវិធីគឺជាការសំរេចចិត្តចុងក្រោយ។

5. លក្ខខណ្ឌផ្សេងៗ:

តាមរយៈការចូលរួមក្នុងកម្មវិធីប្រកួតនេះ អ្នកចូលរួមប្រកួតបានយល់ស្របទៅតាមល័ក្ខខ័ណ្ឌនិងការសម្រេចចិត្តរបស់អ្នករៀបចំកម្មវិធី។ ការមិនអនុលោមទៅតាមល័ក្ខខ័ណ្ឌអាចបណ្តាលឱ្យបាត់បង់សិទ្ធិនិងមោឃៈរង្វាន់។ រាល់បណ្តឹងទាក់ទងទៅនឹងការប្រកួតនឹងត្រូវបានដោះស្រាយដោយផ្អែកលើល័ក្ខខ័ណ្ឌទាំងនេះនិងអនុម័តតាមច្បាប់ក្នុងស្រុក ហើយសេចក្តីសម្រេចរបស់អ្នករៀបចំកម្មវិធីគឺជាការសំរេចចុងក្រោយ។

អ្នករៀបចំកម្មវិធីសូមរក្សាសិទ្ធិក្នុងការសំរេចចិត្ត និងលុបចោលនូវការដាក់ស្នើណាមួយដែលមិនសមរម្យ ដោយការក្លែងបន្លំឬការរំលោភបំពាន នៅក្នុងការប្រកួតនេះដោយគ្មានការជូនដំណឹង។ អ្នករៀបចំកម្មវិធីសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ល័ក្ខខ័ណ្ឌប្រកួត ឬរង្វាន់ដែលមានតំលៃស្មើ ឬខ្ពស់ជាងនេះ និងសេចក្តីប្រកាសផ្សេងៗលើទំព័រហ្វេសប៊ុកផ្លូវការ VHP Cosmetic

ក្នុងករណីមានវិវាទកើតឡើងទាក់ទងទៅនឹងការប្រកួតនេះ អ្នករៀបចំកម្មវិធីនឹងចូលរួមដោយផ្ទាល់ក្នុងដំណើរការដោះស្រាយនេះ ហើយសេចក្តីសម្រេចរបស់អ្នករៀបចំកម្មវិធីគឺជាការសំរេចចុងក្រោយ។

សំរាប់ចម្ងល់ផ្សេងៗ សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន វី.អេច.ភី (https://www.facebook.com/vhp.cosmetic)

 

FOLLOW US ON

         

HOT PRODUCTS

SUBSCRIBE TO OUR E-NEWSLETTER

Sign up for VHP Trading Co.,Ltd’s e-newsletter featuring
promotions, top products and useful beauty care.